ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

https://apis.rfi.fr/products/get_product/rfi_getpodcast_by_nid?token_application=975d23b8-7a07-11e8-9f62-005056a90194&program.entrepriseId=WB86273-RFI-KM-20130812
14 Followers 24 Episodes Claim Ownership
រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

Episode List

តើក្រសួងយុត្តិធម៌គួរធ្វើអ្វីទៀតដើម្បីកុំឲ្យពលរដ្ឋខ្លះពឹងអ្នកកាសែតក្នុងបណ្តាញសង្គមជួយរកយុត្តិធម៌?

Jul 28th, 2026 9:53 AM

ក្នុងរយៈពេលចុងក្រោយនេះ ពលរដ្ឋមួយចំនួនដែលទទួលរងអំពើអយុត្តិធម៌ ឬជួបបញ្ហាផ្លូវច្បាប់បាននាំគ្នាងាកទៅរកអ្នកកាសែតក្នុងបណ្តាញសង្គមឲ្យជួយផ្សព្វផ្សាយរឿងរ៉ាវរបស់ខ្លួន។ អ្នកតាមដានសង្គមនានាយល់ថា និន្នាការនេះឆ្លុះបញ្ចាំងពីការបាត់បង់ទំនុកចិត្តរបស់ពលរដ្ឋលើប្រព័ន្ធយុត្តិធម៌។ ចំណែកអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយកត់សម្គាល់ឃើញថា ក្រោយការផ្សព្វផ្សាយក្នុងបណ្តាញសង្គម បញ្ហារបស់ពលរដ្ឋជាច្រើនក៏ត្រូវបានដោះស្រាយ។ តែចំពោះក្រសួងយុត្តិធម៌ ការប្តឹងទៅអ្នកកាសែត គឺគ្មានបានការ និងថា មានតែប្រព័ន្ធយុត្តិធម៌ទេទើបអាចដោះស្រាយបញ្ហារបស់ពលរដ្ឋបាន។ តើក្រសួងយុត្តិធម៌គួរធ្វើអ្វីទៀតដើម្បីកុំឲ្យពលរដ្ឋខ្លះពឹងអ្នកកាសែតក្នុងបណ្តាញសង្គមជួយរកយុត្តិធម៌?។

តើអត្រាពន្ធថ្មី១០% របស់អាមេរិក ដាក់មកលើកម្ពុជា ជាការសាទរ ឬជាការប្រឈម?

Jul 26th, 2026 12:07 PM

នាពេលថ្មីៗនេះ តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក(USTR) បានប្រកាសពីការដាក់ពន្ធគយថ្មីលើកម្ពុជាក្នុងអត្រាត្រឹម ១០%។ បើធៀបនឹងប្រទេសជិតខាង ដូចជាថៃ និងវៀតណាម កម្ពុជាទទួលបានអត្រាពន្ធគយទាបជាងគេ។ ទោះយ៉ាងណា អ្នកជំនាញនានាក្នុងវិស័យសេដ្ឋកិច្ច បានលើកឡើងពីបញ្ហានៃការប្រកួតប្រជែង និងបញ្ហាប្រឈមជាពិសេសក្នុងវិស័យកាត់ដេរ។ តាមអ្នកជំនាញ អត្រាពន្ធ ១០% របស់អាមេរិក អាចជះឥទ្ធិពលដល់ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក ក្នុងពេលខាងមុខ។ តើអត្រាពន្ធថ្មី១០% របស់អាមេរិកមកលើកម្ពុជា ជាការសាទរ ឬជាការប្រឈម?

តើមានសេណារីយ៉ូអ្វីខ្លះនៅពីក្រោយការបន្តលើកលែងទោស លោក កឹម សុខា ជំហានទី២?

Jul 25th, 2026 8:00 AM

នៅថ្ងៃទី២៤ ខែកក្កដា​ ឆ្នាំ​២០២៦ ព្រះមហាក្សត្រកម្ពុជា បានសម្រេចចេញព្រះរាជក្រឹត្យលើកលែងទោស​បន្ថែមមួយកម្រិតទៀត​ដល់ លោក កឹម សុខា នៅត្រង់ចំណុច «ការហាមមិនឲ្យចេញពីប្រទេសកម្ពុជារយៈពេល៥ឆ្នាំ»។ នេះជាការលើកលែងទោសជំហានទី២​ បន្ទាប់ពី លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានលើកលែងទោសជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ កាលពីថ្ងៃ២៥ ខែឧសភា ឆ្នាំ​២០២៦។ ប៉ុន្តែមកដល់ពេលនេះ អតីតប្រមុខគណបក្សជំទាស់រូបនេះ នៅជាប់​បម្រាមធ្វើនយោបាយអស់មួយជីវិតនៅឡើយ។ តើមានសេណារីយ៉ូអ្វីខ្លះ នៅពីក្រោយការបន្តលើកលែងទោស លោក កឹម សុខា ជំហានទី២?

ជម្លោះព្រំដែនខ្មែរ-ថៃ៖ តើកម្ពុជាគួរធ្វើបន្ថែមទៀតដើម្បីដោះស្រាយបញ្ចប់ជម្លោះឱ្យបានឆាប់?

Jul 24th, 2026 11:13 AM

ថ្ងៃទី២៤ ខែកក្កដា ២០២៦ នេះ ជាខួបគម្រប់ ១ឆ្នាំគត់នៃការផ្ទុះអាវុធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃនៅតាមបណ្តាយព្រំដែនដែលបានបណ្តាលឱ្យស្លាប់ទាហាន និងការភៀសខ្លួនរបស់ជនស៊ីវិលរាប់ម៉ឺននាក់។ រដ្ឋាភិបាលកម្ពុជាមិនបានរៀបចំកម្មវិធីអ្វីទេនៅក្នុងឱកាសនេះ។ តែលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានផ្តល់បទសម្ភាសពិសេសជាមួយសារព័ត៌មានអាមេរិក Bloomberg  ស្តីពីជំហររបស់កម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ។ កម្ពុជាបាន​អះអាងថា ក្នុងរយៈពេល១ឆ្នាំកន្លងទៅនេះ រដ្ឋាភិបាលបានប្រឹងប្រែងទាំងផ្នែកនយោបាយ និងការទូត រួមទាំងធ្វើការផ្សព្វផ្សាយនានាដើម្បីរកដំណោះស្រាយបញ្ចប់ជម្លោះមួយនេះដោយសន្តិវិធី។ ចំណែកអ្នកវិភាគនយោបាយនានានៅតែជំរុញឱ្យរដ្ឋាភិបាលពន្លឿននីតិវិធីប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ។

មន្រ្តីសិទ្ធិមនុស្ស អ.ស.ប. ផ្តើមការងារ ខណៈស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបន្តចោទជាបញ្ហា?

Jul 23rd, 2026 12:00 PM

លោក ថូម៉ាស អេនឌ្រូ(Thomas Andrews) អ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបានចាប់ផ្តើមបំពេញការងារពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។ លោកមានកម្មវិធីជាមួយភាគីពាក់ព័ន្ធនានា ដូចជាតំណាងសង្គមស៊ីវិល សហជីព មេដឹកនាំគណបក្សប្រឆាំង មេដឹកនាំគណបក្សកាន់អំណាច គណៈកម្មការសិទ្ធិមនុស្សកម្ពុជា និងគ្រោងធ្វើដំណើរទៅកាន់តំបន់ជនភៀសសឹកកម្ពុជានៅតាមព្រំដែនកម្ពុជា-ថៃ។ ក្រុមអង្គការសង្គមស៊ីវិល និងគណបក្សនយោបាយនានាបានដាក់ក្តីសង្ឃឹមថា អ្នករាយការណ៍ពិសេសស្ដីពីសិទ្ធិមនុស្សនៅកម្ពុជាលោក ថូម៉ាស អេនឌ្រូ នឹងមានរបាយការណ៍ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាប្រកបដោយការថ្លឹងថ្លែងដែលអាចទទួលយកបានពីគ្រប់ភាគី។

Get this podcast on your phone, Free

Create Your Podcast In Minutes

  • Full-featured podcast site
  • Unlimited storage and bandwidth
  • Comprehensive podcast stats
  • Distribute to Apple Podcasts, Spotify, and more
  • Make money with your podcast
Get Started
It is Free