ពេលចាប់ផ្តើមឆ្នាំថ្មី យើងតែងតែមានអារម្មណ៍ល្អ និងពោរពេញដោយក្តីសង្ឃឹម។ ភ្លាមៗនោះ យើងចាប់ផ្តើមធ្វើទម្លាប់ ឬសកម្មភាពនានា សម្រាប់គោលដៅរបស់យើង ប៉ុន្តែប៉ុន្មានថ្ងៃក្រោយ យើងក៏បាត់ភាពជាប់លាប់ និងសន្ទុះបាត់។
ពេលដែលបាត់ហើយ ពិបាកចាំផ្តើមឡើងវិញណាស់ ដូចនោះយើងក៏រងចាំ។ រងចាំថ្ងៃស្អែក។ រងចាំសប្តាហ៍ក្រោយ។ ខែក្រោយ។ ឆ្នាំក្រោយ។ ចាំរហូត។
មិនគួរបែបនេះនោះទេ។ ឈប់រស់ថ្ងៃនេះ ដោយរងចាំថ្ងៃស្អែក ឬថ្ងៃពិសេសណាមួយ។ រស់ដោយចាត់ទុកថាថ្ងៃនេះជាថ្ងៃឆ្នាំថ្មីមួយអញ្ចឹង ដូចនេះយើងអាចមាននូវអារម្មណ៍ល្អបែបនោះជារៀងរាល់ថ្ងៃបាន។
__________________________
📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos
__________________________
🎓 តស់ "រៀនអាន"
ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។
យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន?
ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។
កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។
📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh