ពីមួយថ្ងៃមួយថ្ងៃ យេីងអាចលឺពីដំបូន្មានជាច្រេីន ថាយេីងគួរធ្វេីនេះឬធ្វេីនោះ។ មួយចំនួនអាចមិនកេីតការ ហេីយខ្លះជាជាងជួយ ក៏អាចធ្វេីអោយជីវិតយេីងកាន់តែពិបាកផងដែរ។ ក្នុងវគ្គនេះ ខ្ញុំបានបកស្រាយពីបុគ្គលិកលក្ខណៈនៃដំបូន្មានដែលមិនល្អបែបៗនេះ។ យើងនឹងស្វែងយល់ពីសារៈសំខាន់នៃការត្រិះរិះពិចារណា និង ការវែកញែកវាយតម្លៃនៃដំបូន្មានទាំងនោះនៅពេលដែលយើងទទួលវា ឬ ពេលដែលយេីងផ្តល់ជូនមនុស្សម្នាក់។ រៀនយល់ពីការណែនាំដែលចេញពីបំណងល្អ តែគ្មានប្រសិទ្ធភាព។ សូមចូលរួមស្តាប់ទាំងអស់គ្នាដេីម្បីជួយយេីងអោយគិតបានកាន់តែឆ្លាតវៃសម្រាប់ជីវិតរបស់យេីង។
__________________________
📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos
__________________________
🎓 តស់ "រៀនអាន"
ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។
យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន?
ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។
កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។
📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/monyputhyly