ព្រះពុទ្ធមិនអាចជួយនរណាបានឡើយ លុះត្រាតែបុគ្គលនោះចេះជួយខ្លួន។ ហើយនេះជាការយល់ឃើញខ្ញុំ ទៅលើទ្រឹស្តីរបស់ព្រះអង្គ។ ការណែនាំគឺមានច្រើនណាស់ហើយ ប៉ុន្តែការអនុវត្តជាក់ស្តែងក្នុងជីវិតខ្លួន មានមែនដែរឬទេ?
ជាជាងពឹងតែទៅលើការបួងសួង យើងគួរណាតែយកបុគ្គលិកលក្ខណៈរបស់ព្រះអង្គ មកធ្វើជាគំរូ សម្រាប់ណែនាំជីវិតខ្លួន ដើម្បីអាចបញ្ចេញនូវភាពល្អ និងភាពបរិសុទ្ធ ដែលយើងមានក្នុងខ្លួនជាស្រេច។
តស់ ចូលរួមស្តាប់ទាំងអស់គ្នា ដើម្បីយល់បន្ថែមទាក់ទងពីរបៀបរស់នៅ ទៅតាមទ្រឹស្តីព្រះអង្គ។
__________________________
📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos
__________________________
🎓 កម្មវិធីសិក្សា "រៀនអាន"
ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។
យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន?
ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។
កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។
📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh