នៅក្នុងវគ្គនេះនៃរៀនរស់ផតខាស់ យើងនឹងនិយាយពីការពិតមួយ៖ មិនមែនអ្វីៗទាំងអស់ដែលយើងគិតថាមិនល្អសុទ្ធតែជាអ្វីដែលមិនល្អពិតមែននោះទេ។ អ្វីដែលយេីងយល់ឃេីញជាច្រេីនមិនមែនសខ្មៅទេ តែជាអ្វីដែលយេីងត្រូវគិតអោយស៊ីជម្រៅ ដេីម្បីឃេីញទាំងភាពវិជ្ជមាននិងភាពអវិជ្ជមានរបស់វា។
យេីងនឹងស្វែងយល់ពីប្រយោជន៍នៃភាពឈឺចាប់និងភាពតានតឹងមួយចំនួនក្នុងជីវិតយេីង ជាពិសេសសម្រាប់ការលូតលាស់និងភាពរីករាយក្នុងជីវិតរបស់យេីង។ ការចេះស៊ូទ្រាំនឹងភាពពិបាកជាផ្លូវទៅកាន់សមិទ្ធិផលល្អៗជាច្រេីននៅខាងមុខ។
តោះ គិតទាំងអស់គ្នាឡេីងវិញពីភាពវិជ្ជមាននៃទុក្ខលំបាក ដែលជាធាតុផ្សំដ៏សំខាន់នៅក្នុងរូបមន្តសម្រាប់ជីវិតមួយដែលពេញលេញ។
__________________________
📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos
__________________________
🎓 តស់ "រៀនអាន"
ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។
យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន?
ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។
កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។
📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/monyputhyly