នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ គម្រោងពង្រឹងការចូលរួមរបស់អង្គការសង្គមស៊ីវិលកម្ពុជាក្នុងដំណើរការពិនិត្យជាសកលតាមកាលកំណត់នៃអង្គការសហប្រជាជាតិ (ហៅកាត់ យូភីអ) នៃ ម.ស.ម.ក បានរៀបចំកម្មវិធីពិភាក្សាវិទ្យុក្រោមប្រធានបទ «ការតស៊ូមតិក្នុងដំណើរការយូភីអជុំទី៤ របស់អង្គការសង្គមស៊ីវិលដើម្បីការទទួលបានយុត្តិធម៌»។ កម្មវិធីពិភាក្សានេះមានវាគ្មិនពីររូបអញ្ជើញចូលរួមគឺលោក អាំ សុខាប្រធានកម្មវិធីនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ និងលោក ហ៊ុន ស៊ាងហាក់ អ្នកសម្របសម្រួលគម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ៕On 24 April 2024, the Cambodian Center for Human Rights’ Strengthening the Engagement of Cambodian Civil Society Stakeholders in the United Nations Universal Periodic Review Mechanism project hosted a radio talk show entitled ‘Civil Society’s Advocacy in the Fourth Universal Periodic Review of Cambodia for Access to Justice.’ The talk show was attended by Mr. Arm Sokha, Program Manager of Community Legal Education Center and Mr. Hun Seang Hak, Coordinator of the Fair Trial Rights Project of the Cambodian Center for Human Rights.