នៅថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២៥ ម.ស.ម.ក បានរៀបចំកម្មវិធីវិទ្យុមួយក្រោមប្រធានបទ “ស្ត្រី និងភាពសកម្មនិយមសម្រាប់សមភាពយេនឌ័រ” ក្រោមគម្រោងនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ/ការបង្ហាញយេនឌ័រ និងលក្ខណៈភេទ។ វាគ្មិនកិត្តិយសចំនួនពីររូបនៅក្នុងកម្មវិធីវិទ្យុនេះ គឺ លោកស្រី ជឹម ចាននាង អគ្គលេខាធិការនៃគណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជាដើម្បីអនុសញ្ញា ស៊ី-ដ និងកញ្ញា អយ ម៉ារីនី ប្រធានគ្រប់គ្រងគម្រោងនៃអង្គការនារីដើម្បីសន្តិភាព។
On Monday, January 27th, 2025, the CCHR organized a radio talk show under the topic of “Women and Their Activism to Promote Gender Equality” under the Sexual Orientation and Gender Identity/Gender Expression and Sex Characteristics (SOGIESC) Project. Honorable speakers in this radio talk show are Mrs. Chim Channeang, General Secretary of NGO-CEDAW, and Miss. Oy Mariny, Project Manager of Women Peace Maker.