និយាយមែន តាំងពីមានទូរស័ព្ទដៃប្រើមក ខ្ញុំមិនដែលឃ្លាតឆ្ងាយពីវាសូម្បីតែមួយថ្ងៃ។ ដោយសារត្រូវទៅវិបស្សនា ខ្ញុំក៏ត្រូវដកខ្លួនចេញពីវា ហើយម្តងនេះគឺ ១០ ថ្ងៃតែម្តង។ ប៉ុន្មានថ្ងៃដំបូងគឺដូចនឹងបាត់បង់ផ្នែកដ៏សំខាន់នៃខ្លួនប្រាណអញ្ចឹង។ ប៉ុន្តែបន្ទាប់ពីមួយរយៈ សតិក៏ចាក់ឫសនៅក្នុងពេលបច្ចុប្បន្ន ហើយបានបង្ហាញនូវភាពស្រស់ស្អាតជាច្រើនដែលមាននៅជុំវិញខ្ញុំនាវេលានោះ។ តស់ ចូលរួមស្តាប់ទាំងអស់គ្នាដើម្បីយល់ដឹងពីឥទ្ធិពលនៃទូរស័ព្ទដៃមកលើចិត្តសតិរបស់យើង។
__________________________
📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos
__________________________
🎓 កម្មវិធីសិក្សា "រៀនអាន"
ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។
យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន?
ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។
កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។
📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh