វគ្គនេះគឺដើម្បីប្រជែងនឹងដំបូន្មានដែលយេីងតែងតែលឺក្នុងការស្វែងរកខ្លួនឯង។ ជំនួសឱ្យការរង់ចាំ ជាពិសេសរហូតដល់តែពេលយើងដឹងថាយេីងជានរណា ឬ ដឹងថាអ្វីដែលយើងស្រឡាញ់នោះ យើងគួរតែកំណត់គោលដៅ ធ្វើការទៅលេីវា និង បង្កើតខ្លួនឯងឡើងវិញ។ វគ្គនេះនឹងបំផុសគំនិតអ្នកស្តាប់ឱ្យឈប់រង់ចាំ ហើយចាប់ផ្តើមមានភាពសកម្មក្នុងជីវិត មានការប្ដេជ្ញាចិត្តទៅលេីគោលដៅជាក់លាក់មួយ និង ស្វែងរកភាពគោលបំណងជីវិតមួយដែលកាន់តែច្បាស់លាស់បន្ថែមទៀតនៅតាមបទពិសោធន៌ផ្ទាល់។ ប្រសិនបើអ្នកជាសិស្សដែលមិនទាន់ច្បាស់ថាគួរជ្រេីសរេីសមុខវិជ្ជាអ្វីនោះ ខ្ញុំក៏បានចែករំលែកគំនិតមួយទាក់ទ...
វគ្គនេះគឺដើម្បីប្រជែងនឹងដំបូន្មានដែលយេីងតែងតែលឺក្នុងការស្វែងរកខ្លួនឯង។ ជំនួសឱ្យការរង់ចាំ ជាពិសេសរហូតដល់តែពេលយើងដឹងថាយេីងជានរណា ឬ ដឹងថាអ្វីដែលយើងស្រឡាញ់នោះ យើងគួរតែកំណត់គោលដៅ ធ្វើការទៅលេីវា និង បង្កើតខ្លួនឯងឡើងវិញ។ វគ្គនេះនឹងបំផុសគំនិតអ្នកស្តាប់ឱ្យឈប់រង់ចាំ ហើយចាប់ផ្តើមមានភាពសកម្មក្នុងជីវិត មានការប្ដេជ្ញាចិត្តទៅលេីគោលដៅជាក់លាក់មួយ និង ស្វែងរកភាពគោលបំណងជីវិតមួយដែលកាន់តែច្បាស់លាស់បន្ថែមទៀតនៅតាមបទពិសោធន៌ផ្ទាល់។ ប្រសិនបើអ្នកជាសិស្សដែលមិនទាន់ច្បាស់ថាគួរជ្រេីសរេីសមុខវិជ្ជាអ្វីនោះ ខ្ញុំក៏បានចែករំលែកគំនិតមួយទាក់ទង់ពីរឿងនេះផងដែរ ដែលអាចជួយអ្នកអោយសម្រេចចិត្តបានប្រសើរជាងមុន។ ដូច្នេះ សូមតាមដានវគ្គនេះ ដើម្បីស្វែងយល់ពីរបៀបកែឆ្នៃខ្លួនឯងជាថ្មី និង កំណត់អត្តសញ្ញាណផ្ទាល់ខ្លួនរបស់អ្នក។
__________________________
📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos
__________________________
🎓 តស់ "រៀនអាន"
ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។
យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន?
ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។
កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។
📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/monyputhyly
View more