ពេលព្រឹក

ពេលព្រឹក

https://podrepo.rfa.org/H-VIEW/H-VIEW.rss
10 Followers 2.2K Episodes
នេះគឺជាព័ត៌មានទូទៅរបស់អាស៊ីសេរី ដែលផ្ដោតទៅលើនយោបាយ សិទ្ធិមនុស្ស សង្គម បញ្ហាដីធ្លី បរិស្ថាន សុខភាព ប្រវិត្ដិសាស្ដ្រ ច្បាប់ និងព័ត៌មានមួយចំនួនទៀត។

Episode List

ឧក្រិដ្ឋជនបានពង្រីកអគារឆបោកអនឡាញ ដែលបានរាលដាលដល់ខែត្រមណ្ឌលគីរី

Mar 9th, 2025 11:30 PM

ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ ច័ន្ទ ទី១០ ខែ មីនា ឆ្នាំ២០២៥ 1. ឧក្រិដ្ឋជនបានពង្រីកអគារឆបោកអនឡាញ ដែលបានរាលដាលដល់ខែត្រមណ្ឌលគីរី 2. មេធាវីស្នើឱ្យតុលាការដោះលែងស្រ្តីរិះគន់វៀតណាម នៅលើហ្វេសប៊ុករបស់លោក ហ៊ុន សែន ដែលកំពុងធ្លាក់ខ្លួនឈឺធ្ងន់ 3. ពលរដ្ឋនៅ ស្រុកវាលវែង មិនព្រមរុះរើផ្ទះសម្បែង តាមបញ្ជារបស់អាជ្ញាធរខេត្តពោធិ៍សាត់ 4. យុវជនរិះគន់ លោក ហ៊ុន ម៉ានី ដែលរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តថាជារឿងចំណាយថវិការឥតប្រយោជន៍… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

សង្គមស៊ីវិលអំពាវនាវឱ្យរដ្ឋាភិបាលគោរពសិទ្ធិស្ត្រី

Mar 8th, 2025 11:30 PM

ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ អាទិត្យ ទី ០៩ ខែ មីនា ឆ្នាំ២០២៥ ១. សង្គមស៊ីវិល និងបក្សប្រឆាំង អំពាវនាវឱ្យរដ្ឋាភិបាលគោរពសិទ្ធិស្ត្រី ២. ម្ដាយនារីរងគ្រោះដែលត្រូវជនជាតិចិនសម្លាប់ ស្នើឱ្យតុលាការកាត់ទោសជនល្មើសឱ្យធ្ងន់ធ្ងរ ៣. អ្នកឃ្លាំមើលកិច្ចការព្រំដែនថា គម្រោងធ្វើរបងរបស់ថៃតាមព្រំដែន អាចនឹងប៉ះពាល់អធិបតេយ្យកម្ពុជា ៤. ការគ្រប់គ្រងសំរាមមិនបានត្រឹមត្រូវ កំពុងធ្វើឲ្យបាត់បង់សោភ័ណភាព និងបរិស្ថានតាមដងផ្លូវ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

ស្ត្រីរងគ្រោះ ស្នើឱ្យប្រពន្ធនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយដោះស្រាយបញ្ហាអយុត្តិធម៌របស់ស្ត្រី

Mar 7th, 2025 10:30 PM

ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃសៅទី០៨ ខែមីនា ឆ្នាំ២០២៥ ១.ស្ត្រីរងគ្រោះ ស្នើឱ្យប្រពន្ធនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយដោះស្រាយបញ្ហាអយុត្តិធម៌របស់ស្ត្រី ២.ពលករខ្មែរដែលជាប់ឃុំរឿងរិះគន់រដ្ឋាភិបាល ស្នើសុំឲ្យតុលាការដោះលែងឱ្យមានសេរីភាពវិញ ៣.អាណាព្យាបាលសិស្សមួយចំនួន រងសម្ពាធផ្នែកជីវភាព ដោយសារការចំណាយលើការសិក្សារបស់កូន នៅសាលារដ្ឋ ៤. ពលរដ្ឋមួយគ្រួសារនៅភ្នំគូលែន ប្រកបរបររកថ្នាំបុរាណលក់រកប្រាក់ដោះស្រាយជីវភាពគ្រួសារ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!

ជនភៀសខ្លួនខ្មែរនៅប្រទេសថៃលែងហ៊ានធ្វើសកម្មភាពនយោបាយដូចមុនដោយបារម្ភពីសុវត្ថិភាព

Mar 4th, 2025 10:30 PM

ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃពុធ ទី ០៥ ខែ មីនា ឆ្នាំ២០២៥ ១.ជនភៀសខ្លួនខ្មែរនៅប្រទេសថៃលែងហ៊ានធ្វើសកម្មភាពនយោបាយដូចមុនដោយបារម្ភពីសុវត្ថិភាព ២. លោក ហ៊ុន ម៉ាណែត ចង់ឃើញកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ខណៈរដ្ឋាភិបាលលោកមិនយកចិត្តទុកដាក់ដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ពលរដ្ឋ ៣. គ្រួសារ និងមន្ត្រីសង្គមស៊ីវិល ស្នើតុលាការកំពូលឱ្យដោះលែងឪពុក លោក ស៊ន តារា ឱ្យនៅក្រៅឃុំ ៤. ក្រសួងបរិស្ថាន ដាក់ចេញគោលការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ ក្នុងតំបន់ការពារធម្មជាតិ ខណៈសហគមន៍មូលដ្ឋាននៅតែបន្តរងការគំរាមកំហែង ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត។

ថៃពិចារណាសាងសង់ជញ្ជាំងនៅតាមព្រំដែនជាប់កម្ពុជា

Mar 3rd, 2025 10:30 PM

ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃអង្គារ ទី០៤ ខែមីនា ឆ្នាំ២០២៥ ១. ថៃពិចារណាសាងសង់ជញ្ជាំងនៅតាមបណ្ដោយព្រំដែនជាប់កម្ពុជា ២. អ្នកសិទ្ធិមនុស្សចង់ឃើញសាលាឧទ្ធរណ៍ប្រគល់សេរីភាពជូនមេបក្សប្រឆាំង លោក កឹម សុខា ៣.ពលរដ្ឋនៅក្រុងប៉ោយប៉ែត ត្អូញត្អែរពីបញ្ហាដាច់អគ្គិសនី និងទឹកស្អាត ញឹកញាប់នៅក្នុងរដូវក្ដៅ ៤.ពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញ ត្អូញត្អែរពីបញ្ហាស្ទះចរាចរណ៍ បណ្ដាលមកពីសាលារៀនឯកជនមួយចំនួនគ្មានចំណតត្រឹមត្រូវ ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!

Get this podcast on your phone, Free

Create Your Podcast In Minutes

  • Full-featured podcast site
  • Unlimited storage and bandwidth
  • Comprehensive podcast stats
  • Distribute to Apple Podcasts, Spotify, and more
  • Make money with your podcast
Get Started
It is Free