កម្ពុជាគួរឆ្លើយតបយ៉ាងណាចំពោះការដាក់ឱសានវាទរបស់ថៃឲ្យជម្លៀសពលរដ្ឋខ្មែរពីតំបន់ជម្លោះ?
អាជ្ញាធរខេត្តស្រះកែវរបស់ថៃបានប្រកាសទុកពេលចំនួន ២សប្តាហ៍រហូតដល់ថ្ងៃទី១០ ខែតុលាឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យរបស់កម្ពុជាផ្លាស់ប្តូរទីលំនៅរបស់ប្រជាជនខ្មែរក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ។ បើមិនដូច្នោះទេ ថៃនឹងអនុវត្តច្បាប់របស់ខ្លួន។ អ្នកជំនាញចាត់ទុកការដាក់ឱសានវាទរបស់ភាគីថៃបែបនេះថាជាការរំលោភច្បាប់អន្តរជាតិទាំងស្រុង។ តាមអ្នកជំនាញ មានតែច្បាប់អន្តរជាតិមួយប៉ុណ្ណោះដែលអាចឆ្លើយតបនឹងទង្វើរបស់ភាគីថៃ។
តើការផ្តល់ប្រាក់កម្ចីហិរញ្ញវត្ថុមិនត្រឹមត្រូវអាចបង្កគ្រោះថ្នាក់បែបណាដល់ក្រុមជនជាតិដើមភាគតិច?
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Right Watch) នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ បានចេញផ្សាយរបាយការណ៍ស្រាវជ្រាវមួយ ស្តីពីកម្ចីមីក្រូហិរញ្ញវត្ថុ បង្កហានិភ័យដល់ជនជាតិដើមភាគតិចក្នុងខេត្តរតនគិរី។ បើតាមរបាយការណ៍របស់ HRW គេបានរកឃើញថា ជនជាតិដើមភាគតិចនៅខេត្តរតនគិរី កំពុងធ្លាក់ក្នុងវិបត្តិបំណុល និងរងគ្រោះដោយការបង្ខំឱ្យលក់ដីចម្ការសងបំណុលមីក្រូហិរញ្ញវត្ថុ។ តំណាងសហគមន៍ជនជាតិដើមភាគតិចទទួលស្គាល់ផលប៉ះពាល់នេះ ដោយសម្អាងថា ជនជាតិដើមភាគតិចមួយចំនួន ដែលកំពុងជាប់បំណុលមានជីវភាពក្រីក្រ ខ្វះអាហាររូបត្ថម្ភ និងគ្មានដីចម្ការបង្កបង្កើនផល។ សមាគមមីក្រូហិរញ្ញវត្ថុវិញបានប្រតិកម្មនឹងរបាយការណ៍ខាងលើថា រាល់ការផ្តល់កម្ចីដល់អតិថិជន គឺគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានវាយតម្លៃយ៉ាងហ្មត់ចត់ទៅលើសមត្ថភាពសងរបស់អ្នកខ្ចី និងព្រមានចាត់វិធានការចំពោះទង្វើណាមួយដែលគំរាមកំហែងដល់អ្នកខ្ចី។
ហេតុអ្វីថៃមិនឲ្យកម្ពុជាលើកជម្លោះព្រំដែនដាក់ក្នុងកិច្ចប្រជុំអន្តរសភាAIPA?
នៅក្នុងកិច្ចប្រជុំអន្តរសភា AIPA លើកទី៤៦ នាថ្ងៃទី១៨ ខែកញ្ញា នៅប្រទេសម៉ាឡេស៊ី ប្រធានសភាកម្ពុជា បានប៉ះសំដីគ្នាជាមួយតំណាងសភាថៃ ខណៈកម្ពុជារាយការណ៍ពីករណីថៃបំពានអធិបតេយ្យភាពកម្ពុជា នៅក្រោយបទឈប់បាញ់។ បន្ទាប់ពីហេតុការណ៍ប៉ះសំដីគ្នានោះ ប្រតិភូសភាថៃបានចេញមុខប្រឆាំងដាច់ខាតមិនឲ្យ ប្រធានសភា AIPA ដែលម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ ចេញសេចក្ដីថ្លែងការណ៍រួម លើរឿងជម្លោះព្រំដែនកម្ពុជា និងថៃ បានឡើយ។ ហេតុអ្វីថៃប្រឆាំងកម្ពុជា មិនឲ្យលើកករណីជម្លោះព្រំដែនដាក់ក្នុងកិច្ចប្រជុំអន្តរសភាAIPA?
កម្ពុជាចំណេញអ្វីខ្លះពីការដែលវៀតណាមគ្រោងបញ្ចូលភាសាខ្មែរទៅក្នុងកម្មវិធីសិក្សារបស់ខ្លួន?
វៀតណាមគ្រោងដាក់បញ្ចូលភាសាខ្មែរទៅក្នុងកម្មវិធីសិក្សាភាសាបរទេសរបស់ខ្លួនដោយអនុវត្តជំហានដំបូងនៅក្នុងសាលារៀនតាមព្រំដែនចាប់ពីឆ្នាំ ២០២៨ តទៅ។ នេះបើតាមការចុះផ្សាយរបស់កាសែតវៀតណាម VN Express កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥។ អ្នកជំនាញសង្គម និងវប្បធម៌ខ្មែរមើលឃើញពីអត្ថប្រយោជន៍មួយចំនួននៃការបញ្ចូលភាសាខ្មែរទៅក្នុងកម្មវិធីសិក្សាវៀតណាម។ តែពួកគេក៏បារម្ភខ្លាចវៀតណាមឆ្លៀតឱកាសនេះដើម្បីបំពេញមហិច្ឆតាឈ្លានពានទឹកដីខ្មែរដូចដែលធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ។
តើសមយុទ្ធទ័ពអាកាសចិន-ថៃនឹងជះឥទ្ធិពលដល់ជម្លោះព្រំដែនខ្មែរ-ថៃដែរ ឬទេ?
ក្រសួងការពារជាតិចិនបានប្រកាសនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ថា កងទ័ពចិន និងថៃនឹងធ្វើសមយុទ្ធកងទ័ពអាកាសរួមគ្នានៅខែកញ្ញានេះដែលមានឈ្មោះថា «Falcon Strike 2025» នៅប្រទេសថៃ។ បើតាមក្រសួងការពារជាតិចិន សមយុទ្ធរួមគ្នានេះមានគោលដៅពង្រឹងសមត្ថភាពបច្ចេកទេស និងយុទ្ធសាស្ត្ររបស់កងទ័ពដែលចូលរួម ក៏ដូចជាការបង្កើនទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកងទ័ពនៃប្រទេសទាំងពីរ។ អ្នកវិភាគនយោបាយនានារបស់កម្ពុជាមើលឃើញផ្សេងៗគ្នាអំពីគម្រោងសមយុទ្ធទ័ពអាកាសរវាងប្រទេសចិន និងប្រទេសថៃ។ តើសមយុទ្ធទ័ពអាកាសចិន-ថៃនឹងជះឥទ្ធិពលដល់ជម្លោះព្រំដែនខ្មែរ-ថៃដែរ ឬទេ?